Hotline: 010 618 861
Call Center: 023 884 005

Latest News
                                                                                                          សេចក្ដីជូនដំណឹងគ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជា្របថា៖ ប្រសិនបើ​លោក​អ្នក​មិន​ពេញចិត្ត​នឹង​សេវាកម្ម​ដែល​ផ្តល់ដោយគ្រឹះស្ថាន លោកអ្នកអាចផ្តល់ជាមតិយោបល់ ប្តឹងតវ៉ា ការមិនពេញចិត្តលើផលិតផល ឬសេវាកម្មនោះ មកគ្រឹះស្ថានតាមរយៈការដាក់ពាក្យបណ្ដឹងជា ពីររបៀបគឺ បណ្តឹងផ្ទាល់មាត់ និងបណ្ដឹងជាលាយលក្ខអក្សរ តាមរយៈមធ្យោ​​​​​​​​​បាយដូចខាងក្រោម៖ ទូរស័ព្ទមកកាន់លេខ : ០១០​ ៦១៨ ៨៦១ សារអេឡិចត្រូនិច : complaint@lbpmicrofinance.com.kh Facebook Page : LBP MICROFINANCE Plc បុគ្គលិកផ្នែកសេវាអតិថិជន ប្រអប់បណ្ដឹងអតិថិជន និង អញ្ជើញមកកាន់ការិយាល័យទាំងអស់របស់គ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត ។ដំណើរការបណ្ដឹងអតិថិជនត្រូវបានអនុវត្តដូចខាងក្រោម៖ រាល់បណ្តឹងអតិថិជនទាំងអស់ត្រូវធ្វើឡើងមិនឱ្យលើសពី ៦០ថ្ងៃ បន្ទាប់ពីបញ្ហាត្រូវបានកើតឡើង បណ្តឹងផ្ទាល់មាត់របស់អតិថិជនទាំងអស់ត្រូវបានដោះស្រាយក្នុងអំឡុងពេល ២ថ្ងៃនៃថ្ងៃធ្វើការ ។ ក្នុងករណីបណ្តឹងផ្ទាល់មាត់មិនអាចដោះស្រាយបាន អតិថិជនត្រូវធ្វើការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ ។ បណ្តឹងជាលាយលក្ខណ៍អក្សរ ត្រូវបានដោះស្រាយក្នុងអំឡុងពេលមិនលើសពី ៣០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង សូមទាញយកពាក្យបណ្ដឹងតាមតំណភ្ជាប់នេះ ។ គ្រឹះស្ថាននឹងជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីលទ្ធផលនៃការដោះស្រាយបណ្ដឹងនោះ ។ រាល់ព័ត៌មានរបស់អតិថិជនទាំងអស់ត្រូវបានរក្សាការសម្ងាត់ ។ ដើម្បីទទួលបានរបៀបដាក់ពាក្យបណ្ដឹង សូមទាញយករបៀបដាក់ពាក្យបណ្ដឹងតាមតំណភ្ជាប់នេះ ។
សេចក្តីជូនដំណឹងគ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុី សូមប្រកាសជូនដំណឹងដល់អតិថិជននិងសាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុីជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុឯកជនមួយដែលបានបង្កើតឡើងដោយភាគទុនិកក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះយើងខ្ញុំសូមប្រកាសថា អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលសុីគឺជាគ្រឹះស្ថានឯកជន មិនមែនជាគ្រឹះស្ថារបស់រដ្ឋាភិបាលទេ។ អាស្រ័យហេតុនេះ សូមអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។ រាជធានីភ្នំពេញ,​ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧