ព័ត៌មានបន្ទាន់: 010 618 861
សេវាអតិថិជន: 023 884 005
About US
 ក្រម​ប្រតិបត្តិ​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ
អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាគ្រឹះស្ថានឯកជន ដែលបានទទួលអាជ្ញាបណ្ណពីធនាគារជាតិ នៃកម្ពុជា នៅខែ សីហា ឆ្នាំ២០១៦ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ គោលបំណងដ៏ធំរបស់យើងគឺចង់ផ្តល់ឱកាសដល់សហគ្រិនកម្ពុជា ទទួលបាននូវមូល ធនគ្រប់គ្រាន់ក្នុងវិនិយោគមុខជំនួញរបស់ពួកគេ និងបំពេញតាមតម្រូវការ របស់ប្រជាពលរដ្ឋទូទៅតាម រយៈសេវាកម្មប្រាក់កម្ចីរបស់ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ។ ការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំផុតរបស់យើង គឺផ្តោតសំខាន់ទៅលើការផ្តល់ជូនអតិថិជន នូវសេវាឥណទានខ្នាតតូច និងមធ្យម ជាមួយនឹងអត្រាការប្រាក់ដែលមានភាពប្រកួតប្រជែង និងរយៈ ពេលខ្ចីសមរម្យដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនក្នុងការប្រើប្រាស់ប្រាក់កម្ចីឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព។ គណៈគ្រប់គ្រងជាន់ខ្ពស់របស់យើងសុទ្ធតែមានសម្ថភាព ចំណេះ ជំនាញ វិជ្ជាជីវៈ និងបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យហិរញ្ញ វត្ថុ រួមនឹងប្រភពទុនរឹងមាំ ច្បាស់លាស់ដែលអាច ធានាបាន នូវការរីកចំរើន ស្ថិរភាព និរន្តរភាពរបស់ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុបាន។ លើសពីនេះទៅទៀត យើងបានប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងប្រាក់កម្ចី ដែលអាចធានាបាននូវសុវត្ថិភាព ព័ត៌មានរបស់ក្រុមហ៊ុន និងអតិថិជន ព្រមទាំងបានរួម ចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទិន្នន័យ ការ ធ្វើរបាយការណ៍ និងជំរុញឱ្យការផ្តល់សេវាកម្មទៅ កាន់អតិថិជនបានឆាប់រហ័ស និងអាចជឿទុកចិត្ត បានថែមទៀតផង។ ក្រៅពីនេះយើងក៏បាន សហការជាមួយធនាគារឯកទេសវីង (ខេមបូឌា) ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) និងក្រុមហ៊ុនវៀតធេល (ខេមបូឌា) ដែលអនុញ្ញាតអោយអតិថិជនរបស់ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ទាំងអស់អាចធ្វើការសងប្រាក់ត្រឡប់មកគ្រឹះស្ថានវិញតាមរយៈទូរស័ព្ទដៃ ឬភ្នាក់ងារទាំងអស់របស់ក្រុមហ៊ុនទាំងបីខាងលើដែលមាននៅទូទាំងប្រទេសដែលជាការបង្កលក្ខណៈងាយស្រួល និងកាត់បន្ថយហានិភ័យផ្សេងៗរបស់អតិថិជនក្នុងការយកប្រាក់មកសងដល់ការិយាល័យ អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុវិញ។ យើងខ្ញុំសង្កេតឃើញថាក្នុងឆ្នាំ២០២០ កន្លងទៅនេះ គឺជាឆ្នាំប្រកបដោយបញ្ហាប្រឈមដោយការរីករាល ដាលនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលដល់សេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុ នៅកម្ពុជា ក៏ដូចនៅទូទាំងពិភពលោក។ ដូចនឹងប្រទេសដទៃទៀតដែរ ប្រទេសកម្ពុជាត្រូវបានប៉ះពាល់ខ្លាំងដោយសារការរីករាល ដាលនៃជំងឺកូវីដ-១៩ នេះ ដែលបានធ្វើឱ្យសេដ្ឋកិច្ចមានកំណើនអវិជ្ជមានចំពោះវិស័យជាច្រើន។ ការ ប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុ មិនត្រឹមតែគុណ ភាព សេវាកម្ម និងតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបច្ចេកវិទ្យាជឿនលឿនថែមទៀត ដែលធ្វើឱ្យស្ថាប័នធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុត្រូវតែពង្រឹង និងវិនិយោគលើបច្ចេកវិទ្យាទៅតាមតម្រូវការចាំបាច់ រៀងៗខ្លួន។ ទន្ទឹមនឹងនេះក៏មានការរីករាល ដាលនៃវីរុស កូវីដ១៩ បង្កភាពភ័យខ្លាចទូទាំងពិភពលោក ដែលនឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចលើ គ្រប់វិស័យ។ សង្ឃឹមថានឹងមានវ៉ាក់សាំងការពារមេរោគឆ្លងកូវីដ១៩ និងលែងមានការភ័យខ្លាចមេរោគដ៏កាច សាហាវ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាចុងបញ្ចប់ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះអតិថិជនទាំងអស់ ភាគទុនិក ក្រុមប្រឹក្សាភិពាល ថ្នាក់គ្រប់គ្រង បុគ្គលិក និងរាជរដ្ឋាភិបាល ព្រមទាំងថ្លែងអំណរគុណជាពិសេស ចំពោះធនាគារ ជាតិនៃកម្ពុជា ដែលបានគាំទ្រដល់គ្រឹះស្ថានយើងខ្ញុំក្នុងឆ្នាំ២០២០ កន្លងមក។ សូមជូនពរដល់លោកអ្នក និងក្រុមគ្រួសារក្នុងឆ្នាំ២០២១ សូមទទួលបាននូវ សេចក្តីសុខកាយសប្បាយចិត្ត ជោគជ័យក្នុងតួនាទី ការងារ និងមុខជំនួញប្រកបដោយគុណភាព និងប្រសិទ្ធភាពកុំបីឃ្លៀងឃ្លាតឡើយ។
គ្រឹះស្ថាន អិល ប៊ី​ ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកំរិត ដែលបង្កើតឡើងដោយភាគទុនិកក្នុងស្រុកពីររូបគឺ លោកឧកញ៉ា ឡាយ ប៊ុន ប៉ា និងលោកជំទាវ ឡាយ ឈុននី​ បានទទួល អាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៦ ។   គ្រឹះស្ថាន អិល ប៊ី​ ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី គឺជាគ្រឹះស្ថានឯកជន ដែលផ្តល់សេវាហិរញ្ញវត្ថុ​ដល់ពលរដ្ឋកម្ពុជា ជាលក្ខណៈខ្នាតតូច​ និងមធ្យម​ក្នុ​ង​អត្រាការប្រាក់ និងរយៈពេលខ្ចីល្អបំផុត ដើម្បីធានាឲ្យបាននូវ​តម្លាភាពជូនដល់អតិជន ព្រមទាំងរួមចំណែកលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​ទូទាំង​ព្រះរាជា​ណាចក្រកម្ពុជា អោយបានកាន់តែល្អប្រសើរ ។