ព័ត៌មានបន្ទាន់: 010 618 861
សេវាអតិថិជន: 023 884 005

បណ្តឹងអតិថិជន

                                                                                        សេចក្ដីជូនដំណឹង
គ្រឹះស្ថាន អិល ប៊ី ភី មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់មេត្តាជា្របថា៖ ប្រសិនបើ​លោក​អ្នក​មិន​ពេញចិត្ត​នឹង​សេវាកម្ម​ដែល​ផ្តល់ដោយគ្រឹះស្ថាន លោកអ្នកអាចផ្តល់ជាមតិយោបល់ ប្តឹងតវ៉ា ការមិនពេញចិត្តលើផលិតផល ឬសេវាកម្មនោះ មកគ្រឹះស្ថានតាមរយៈការដាក់ពាក្យបណ្ដឹងជា ពីររបៀបគឺ បណ្តឹងផ្ទាល់មាត់ និងបណ្ដឹងជាលាយលក្ខអក្សរ តាមរយៈមធ្យោ​បាយដូចខាងក្រោម៖

  • ទូរស័ព្ទមកកាន់លេខ : ០១០​ ៦១៨ ៨៦១
  • សារអេឡិចត្រូនិច : complaint@lbpmicrofinance.com.kh
  • Facebook Page : LBP MICROFINANCE Plc
  • បុគ្គលិកផ្នែកសេវាអតិថិជន
  • ប្រអប់បណ្ដឹងអតិថិជន
  • និង អញ្ជើញមកកាន់ការិយាល័យទាំងអស់របស់គ្រឹះស្ថាន ដែលនៅជិតលោកអ្នកបំផុត ។
ដំណើរការបណ្ដឹងអតិថិជនត្រូវបានអនុវត្តដូចខាងក្រោម៖
  • រាល់បណ្តឹងអតិថិជនទាំងអស់ត្រូវធ្វើឡើងមិនឱ្យលើសពី ៦០ថ្ងៃ បន្ទាប់ពីបញ្ហាត្រូវបានកើតឡើង
  • បណ្តឹងផ្ទាល់មាត់របស់អតិថិជនទាំងអស់ត្រូវបានដោះស្រាយក្នុងអំឡុងពេល ២ថ្ងៃនៃថ្ងៃធ្វើការ ។ ក្នុងករណីបណ្តឹងផ្ទាល់មាត់មិនអាចដោះស្រាយបាន អតិថិជនត្រូវធ្វើការដាក់ពាក្យបណ្តឹងជាលាយលក្ខណ៍អក្សរ ។
  • បណ្តឹងជាលាយលក្ខណ៍អក្សរ ត្រូវបានដោះស្រាយក្នុងអំឡុងពេលមិនលើសពី ៣០ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្តឹង សូមទាញយកពាក្យបណ្ដឹងតាមតំណភ្ជាប់នេះ ។ គ្រឹះស្ថាននឹងជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីលទ្ធផលនៃការដោះស្រាយបណ្ដឹងនោះ ។
  • រាល់ព័ត៌មានរបស់អតិថិជនទាំងអស់ត្រូវបានរក្សាការសម្ងាត់ ។
  • ដើម្បីទទួលបានរបៀបដាក់ពាក្យបណ្ដឹង សូមទាញយករបៀបដាក់ពាក្យបណ្ដឹងតាមតំណភ្ជាប់នេះ